វេទិកាការងារ ២០២៦

[En français ci-après] នៅថ្ងៃពុធ ទី៣០ ខែមេសា ឆ្នាំ២០២៦ សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (ស.ភ.ន.វ.ស) បានរៀបចំ «វេទិកាការងារ ២០២៦» ដែលបានប្រមូលផ្តុំសិស្សនិស្សិត អតីតនិស្សិត អ្នកជំនាញវិជ្ជាជីវៈ និងស្ថាប័នដៃគូនានា ក្នុងបរិយាកាសដែលពោរពេញដោយការផ្លាស់ប្តូរយោបល់ ការបំផុសគំនិត និងឱកាសផ្សេងៗ។ កម្មវិធីនេះបានប្រព្រឹត្តទៅពេញមួយព្រឹក ដែលទាក់ទាញអ្នកចូលរួមយ៉ាងច្រើន និងបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ ស.ភ.ន.វ.ស ក្នុងការកសាងស្ពានតភ្ជាប់រវាងការអប់រំថ្នាក់ឧត្តមសិក្សា និងវិជ្ជាជីវៈ។

កម្មវិធីព្រឹកនោះបានចាប់ផ្តើមដោយសុន្ទរកថាបើកកម្មវិធីពីតំណាងរបស់ស.ភ.ន.វ.ស តំណាងពីស្ថានទូតបារាំងប្រចាំកម្ពុជា និងទីភ្នាក់ងារឧត្ដមសិក្សាប្រើប្រាស់ភាសាបារាំង (AUF)។

តំណាងពីស្ថានទូតបារាំង លោកស្រី Elodie WYNAR បានគូសបញ្ជាក់ពីសារៈសំខាន់នៃការប្រើប្រាស់ភាសាបារាំង ដែលជាមធ្យោបាយជម្រុញការផ្លាស់ទីការសិក្សា ការអប់រំពហុភាសា និងឱកាសវិជ្ជាជីវៈសម្រាប់និស្សិតកម្ពុជា។ លោកស្រីបានលើកឡើងពីតួនាទីសំខាន់នៃការបណ្តុះបណ្តាលជាភាសាបារាំង ក្នុងការផ្តល់ជំនាញដែលទទួលស្គាល់ជាអន្តរជាតិដល់និស្សិតបញ្ចប់ការសិក្សា ដែលអាចបើកទ្វារទៅរកអាជីពនៅប្រទេសបារាំង និងក្នុងតំបន់ហ្វ្រង់កូហ្វូនី។

លោក ​អ៊ឹម ក្រាវង្ស តំណាង AUF បានធ្វើបទបង្ហាញអំពីលក្ខខន្តិកៈជាតិនិស្សិតធុរកិច្ច (SNEE) ដែលត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការនៅខែមីនា ឆ្នាំ២០២៦ ដោយស.ភ.ន.វ.ស ដោយសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងការគាំទ្រពី AUF។ លក្ខន្តិកៈជាតិនេះ ដែលមានជាលើកដំបូងនៅកម្ពុជា អនុញ្ញាតឱ្យនិស្សិតអាចបន្តការសិក្សាថ្នាក់ឧត្តមសិក្សា ព្រមទាំងអភិវឌ្ឍគម្រោងសហគ្រិនភាពរបស់ខ្លួនក្នុងពេលតែមួយ ដោយមានការទទួលស្គាល់ជាផ្លូវការ ការគាំទ្រជាបុគ្គល និងដំណើរការដែលមានរចនាសម្ព័ន្ធច្បាស់លាស់ចំនួនបីកម្រិត ចាប់ពីការបណ្ដុះគំនិតរហូតដល់ដំណើរការសហគ្រាសជាក់ស្ដែង។

កិច្ចពិភាក្សាតុមូល គឺជាចំណុចស្នូលនៃកម្មវិធី ដែលផ្តោតលើប្រធានបទ៖
«កសាងអនាគតវិជ្ជាជីវៈរបស់អ្នក៖ ការចុះហាត់ការ ការចល័តជាអន្តរជាតិ និងការប្រើប្រាស់ភាពជាសហគ្រិន​ជាយុទ្ធសាស្ត្រដែលមានឥទ្ធិពល» ដែលមានការចូលរួមពីវាគ្មិនចំនួនបីរូប ៖

លោក សៅ ឃុនសិទ្ធី៖ សហស្ថាបនិក Eleven One Kitchen ជាអតីតនិស្សិតនៃសហប្រតិបត្តិការបារាំងផ្នែកសេដ្ឋកិច្ច និងគ្រប់គ្រង និងជានិស្សិតបញ្ចប់អនុបណ្ឌិត MBA ពី Audencia Business School (ប្រទេសបារាំង)។ លោកមានបទពិសោធន៍ក្នុងវិស័យបដិសណ្ឋាកិច្ច និងសហគ្រិនភាព និងបានចែករំលែកបទពិសោធន៍ការបង្កើតអាជីវកម្មនៅកម្ពុជា និងបទពិសោធន៍នៃការសិក្សានៅប្រទេសបារាំងដ៏សម្បូរបែបរបស់លោក។

កញ្ញា ប៉ុក ចក្រីមរកត​ ៖ មេធាវី និងប្រធានផ្នែកច្បាប់សាជីវកម្ម ជាអតីតនិស្សិតនៃសហប្រតិបត្តិការបារាំងផ្នែកនីតិសាស្ត្រ និងទទួលបានសញ្ញាបត្រអនុបណ្ឌិតពីរពីប្រទេសបារាំង (សាកលវិទ្យាល័យ Nice Sophia Antipolis និង Paris II Panthéon-Assas)។ កញ្ញាក៏បានបង្រៀននៅស.ភ.ន.វ.ស ចាប់តាំងពីឆ្នាំ២០១៧ ផងដែរ។ តាមរយៈបទពិសោធន៍ផ្ទាល់ខ្លួន កញ្ញាបានបង្ហាញពីការផ្សារភ្ជាប់រវាងច្បាប់ អាជីវកម្ម និងការអប់រំ។

លោកយូ សាមឺឌី៖ អ្នកជំនាញដែលមានការទទួលស្គាល់ក្នុងវិស័យអភិវឌ្ឍជំនាញ ការគ្រប់គ្រងធនធានមនុស្ស និងការយល់ដឹងពីការរំពឹងទុករបស់និយោជកចំពោះយុវជនកម្ពុជា។ ការចែករំលែករបស់លោកអំពីលក្ខណៈសម្បត្តិផ្ទាល់ខ្លួន និងសមត្ថភាពវិជ្ជាជីវៈដែលក្រុមហ៊ុនផ្តល់តម្លៃ បានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់និស្សិត។

កិច្ចពិភាក្សាតុមូល បានទាក់ទាញចំណាប់អារម្មណ៍ពីនិស្សិត ដោយទទួលបានសំណួរជាច្រើន ក្នុងវគ្គសំណួរ ចម្លើយ ដែលពាក់ព័ន្ធនឹងការគ្រប់គ្រងពេលវេលានៅសាកលវិទ្យាល័យ របៀបស្វែងរកកម្មសិក្សាក្នុងអំឡុងបរិញ្ញាបត្រ ការជ្រើសរើសរវាងការងារ និងការបន្តអនុបណ្ឌិត បញ្ហាប្រឈមនៃការរៀនជាភាសាបារាំង និងជំនាញនិងលក្ខណៈសម្បត្តិដែលអ្នកជ្រើសរើសបុគ្គលិកផ្តល់អាទិភាព។

ចាប់ពីម៉ោង ១០:៣០ ដល់ ១២:៣០ កម្មវិធីស្តង់នៃវេទិកាការងារបានបើកដំណើរការ ដោយផ្ដល់ឱកាសឱ្យនិស្សិតដើរទស្សនាស្តង់របស់អង្គការ និងស្ថាប័នជាច្រើន ដែលតំណាងឱ្យវិស័យផ្សេងៗ។ អ្នកចូលរួមរួមមាន៖

  • UCMAS Cambodia
  • Campus France
  • Timui
  • Credit Bureau Cambodia
  • Sevea
  • France Volontaires
  • DFDL
  • ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
  • អយ្យការអមសាលាដំបូង
  • ធនាគារ BRED
  • ធនាគារ ABA
  • ស.ភ.ន.វ.ស

និស្សិតបានជួបជាមួយតំណាងស្តង់នីមួយៗ ដែលបានចែករំលែកបទពិសោធន៍ ដំបូន្មាន និងឱកាសការងារផ្សេងៗ។

ចំណុចថ្មីដ៏សំខាន់មួយនៃវេទិកាឆ្នាំ២០២៦នេះ គឺការបង្កើត «កន្លែងអាជីព» ដែលផ្តោតលើការលើកកម្ពស់ឱកាសការងារ និងសមត្ថភាពការងាររបស់និស្សិត ដោយក្រុមហ៊ុន និងអ្នកជំនាញបានបង្ហាញពីឱកាសកម្មសិក្សា និងការងារជាច្រើន។ ស្ថាប័នជាច្រើនបានចូលរួមផ្តល់ឱកាសជាក់ស្តែង ដែលអនុញ្ញាតឱ្យនិស្សិតទាក់ទងដោយផ្ទាល់ជាមួយឱកាសដែលសមស្របនឹងប្រវត្តិរូបរបស់ខ្លួន។

កម្មវិធីបានបញ្ចប់ដោយបរិភោគអាហារសម្រាប់ផ្សារភ្ជាប់បណ្តាញទំនាក់ទំនង ដែលរៀបចំដោយ Eleven One Kitchen ដែលជាភោជនីយដ្ឋានដែលលោក សៅ ឃុនសិទ្ធី បានចូលរួមបង្កើត។ ពេលវេលាប្រកបដោយភាពរីករាយនេះ បានផ្តល់ឱកាសឱ្យនិស្សិត វាគ្មិន និងអ្នកជំនាញ បន្តការផ្លាស់ប្តូរយោបល់ និងកសាងទំនាក់ទំនងយូរអង្វែង។

ស.ភ.ន.វ.ស  សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះដៃគូ ក្រុមហ៊ុន និងអ្នកជំនាញទាំងអស់ ដែលបានធ្វើឱ្យវេទិកាការងារ ២០២៦ នេះអាចប្រព្រឹត្តទៅបាន រួមមាន ស្ថានទូតបារាំងប្រចាំកម្ពុជា AUF ព្រមទាំងក្រុមហ៊ុន និងស្ថាប័នទាំងអស់ដែលចូលរួមតាំងស្តង់ វាគ្មិនកិត្តិយសទាំងបីរូប និងក្រុមការងារ ស.ភ.ន.វ.ស ទាំងមូល។ ការចូលរួមដោយចំណាយពេលវេលា ការចែករំលែកជំនាញ និងវត្តមានរបស់លោកអ្នក គឺជាកត្តាសំខាន់ដែលបានធ្វើឱ្យកម្មវិធីនេះក្លាយជាជំហានដ៏សំខាន់សម្រាប់ការអភិវឌ្ឍជំនាន់បន្ទាប់។

យើងក៏សូមរំលឹកដោយក្តីសោកស្តាយជាទីបំផុតចំពោះលោក ឈាង ម៉េងហៀក ព្រឹទ្ធបុរសនៃមហាវិទ្យាល័យសេដ្ឋកិច្ច និងគ្រប់គ្រង ដែលបានទទួលមរណភាពនៅព្រឹកថ្ងៃប្រារព្ធវេទិកានេះផងដែរ។ ការលះបង់របស់លោកចំពោះស្ថាប័ន និងនិស្សិត បានបន្សល់ទុកអនុស្សាវរីយ៍ដ៏យូរអង្វែងលើមហាវិទ្យាល័យ។

FORUM DES CARRIERES 2026

Le mercredi 30 avril 2026, l’Université Royale de Droit et des Sciences Économiques (URDSE) a organisé son Forum des Carrières 2026, réunissant étudiants, alumni, professionnels et partenaires institutionnels pour une matinée riche en échanges, en inspiration et en opportunités. Durant toute la matinée, l’événement a mobilisé un grand nombre de participants et a réaffirmé l’engagement de l’URDSE à construire des ponts entre la formation académique et le monde professionnel.

La matinée a débuté par les allocutions d’ouverture des représentants de l’URDSE, de l’Ambassade de France au Cambodge et de l’Agence Universitaire de la Francophonie (AUF).

La représentante de l’Ambassade de France, Mme. Elodie WYNAR a rappelé l’importance de la Francophonie comme vecteur de mobilité académique, d’éducation multilingue et d’opportunités professionnelles pour les étudiants cambodgiens. Elle a souligné le rôle des formations en langue française pour doter les diplômés de compétences reconnues à l’international, ouvrant des portes vers des carrières en France comme dans l’espace francophone.

Mr. IM Kravong, représentant de l’AUF a présenté le SNEE, le Statut National d’Etudiant-Entrepreneur, officiellement lancé en mars 2026 par l’URDSE en partenariat avec le Ministère de l’Éducation, de la Jeunesse et du Sport, avec le soutien de l’AUF. Ce statut national, inédit au Cambodge, permet aux étudiants de concilier études supérieures et développement d’un projet entrepreneurial, avec une reconnaissance officielle, un accompagnement personnalisé, et un parcours structuré en trois niveaux allant de l’idée à l’entreprise active.

La table ronde a constitué le cœur de l’événement, articulée autour du thème : « Construire son avenir professionnel : stages, mobilité internationale et entrepreneuriat comme leviers stratégiques ».

Trois intervenants ont pris la parole :

M. SAO Kunsathy : Co-fondateur d’Eleven One Kitchen, alumni du département de coopération française en économie-gestion et diplômé d’un MBA à l’Audencia Business School (France). Forte d’un parcours dans l’hôtellerie et l’entrepreneuriat, il a partagé son expérience de création d’entreprise au Cambodge et la richesse de son passage par la France.

Mme. CHARKREY Morkord Pok : Avocate et Responsable juridique. Alumni du département de coopération française en droit et titulaire de deux masters obtenus en France (Université de Nice Sophia Antipolis et Paris II Panthéon-Assas), elle enseigne également à l’URDSE depuis 2017. Son témoignage a illustré la convergence entre droit, monde des affaires et enseignement.

M. YOU Samedy :  Expert reconnu en matière de compétences, de pratiques RH et de ce que les employeurs attendent réellement des jeunes talents cambodgiens. Ses interventions sur les qualités personnelles et professionnelles valorisées par les entreprises ont particulièrement ont été particulièrement constructives pour les étudiants.

La table ronde a suscité beaucoup de questions chez les étudiants qui ont profité de la session de Q&A pour y répondre: comment gérer son temps à l’université, comment trouver un stage en cours de licence, s’il vaut mieux travailler ou poursuivre en master après l’obtention du diplôme, les difficultés de l’apprentissage en français ou encore les compétences et qualités de personnalité privilégiées par les recruteurs.

De 10h30 à 12h30 a ouvert l’espace de stand du Forum des Carrières, invitant les étudiants à circuler librement entre les stands d’organisations représentant une grande diversité de secteurs. Les participants étaient :

•          UCMAS Cambodia

•          Campus France

•          Timui

•          Credit Bureau Cambodia

•          Sevea

•          France Volontaires

•          DFDL

•          Ministère des Affaires Étrangères et de la Coopération Internationale (MAECI)

•          Parquet

•          BRED Banque

•          ABA Bank

•          URDSE

Les étudiants ont pu rencontrer les représentants de chaque stand qui ont partagé leurs parcours, leurs conseils et leurs opportunités.

L’une des innovations marquantes de ce Forum 2026 a été la création d’un Espace Carrières dédié à l’employabilité, où entreprises et professionnels ont affiché leurs offres de stages et d’emplois. Plusieurs organisations participantes ont soumis des offres concrètes, permettant aux étudiants de prendre contact directement avec des opportunités correspondant à leur profil.

L’événement s’est conclu par un buffet networking chaleureux, généreusement préparé par Eleven One Kitchen, le restaurant co-fondé par l’intervenant SAO Kunsathy. Ce moment convivial a offert à étudiants, intervenants et professionnels l’occasion de prolonger leurs échanges et de tisser des liens durables.

L’URDSE adresse ses plus sincères remerciements à l’ensemble des partenaires, entreprises et professionnels qui ont rendu ce Forum des Carrières 2026 possible : l’Ambassade de France au Cambodge, l’Agence Universitaire de la Francophonie (AUF), toutes les entreprises et institutions représentées aux stands, les trois intervenants de la table ronde, ainsi que toute l’équipe de l’URDSE. Votre générosité en temps, en expertise et en présence est ce qui transforme un événement en un véritable tremplin pour la prochaine génération.

Nous nous souvenons également de M. CHHEANG Meng Hiek, Doyen de la Faculté d’Économie et de Gestion dont le décès est survenu le matin du forum. Son dévouement envers l’institution et ses étudiants laisse une empreinte durable sur la Faculté.