ពិធីប្រគល់​អាហារូបករណ៍​ដល់​និស្សិត Filiere Éco ទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ​ប្រទេសបារាំង

[En français ci-après] នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ នេះ មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​បារាំង បានសហការជាមួយនឹង ក្រុមអតីតនិស្សិត Filiere Éco រៀប​ចំពិធីប្រគល់​អាហារូបករណ៍​ដល់​និស្សិតបញ្ចប់ការសិក្សា​ថ្នាក់បរិញ្ញាបត្រអន្តរជាតិផ្នែកសេដ្ឋកិច្ច និងគ្រប់គ្រង (Filiere Éco ជំនាន់ទី៣២) ចំនួនពីររូប ​ដើម្បីឧបត្ថម្ភការចំណាយលើការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល ២ឆ្នាំនៅ​ប្រទេសបារាំង ។

ពិធីដ៏​មានអត្ថន័យនេះ ​​ប្រព្រឹត្តឡើងក្រោម​វត្តមាន​ដ៏​ខ្ពង់​ខ្ពស់​របស់​ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម លុយ ​ចណ្ណា សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច លោកស្រី TRAN Thi Anh-Dao តំណាងស្ថានទូតបារាំងប្រចាំ​ប្រទេស​កម្ពុជា​ រួមទាំង គណៈគ្រប់គ្រង ​បុគ្គលិកសាកលវិទ្យាល័យ និងថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃក្រុមអតីតនិស្សិត Filiere Eco។

និស្សិតអាហារូបករណ៍ទាំងពីររូបគឺ៖

  • កញ្ញា សន ស្រីនីន ដែលនឹងទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុ នៅសាកលវិទ្យាល័យ Toulouse Capitole University
  • កញ្ញា ង៉ូវ សុដាណេត ដែលនឹងទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចអភិវឌ្ឍ នៅសាកលវិទ្យាល័យ Clermont Auvergne

ក្នុងបរិបទដែលចំនួនអាហារូបករណ៍ដែលស្ថានទូតបារាំងធ្លាប់ផ្តល់ មានការថយចុះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មជ្ឈមណ្ឌលសហប្រតិបត្តិការបារាំងមានបំណងចង់រក្សាប្រពៃណីមួយដែលបានចាក់ឫសតាំងពីដើមកំណើតនៃកម្មវិធីរបស់យើង គឺការផ្តល់ឱកាសដល់និស្សិតបញ្ចប់ការសិក្សាឆ្នើមរបស់យើង ដើម្បីបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសបារាំង។ នេះហើយជាមូលហេតុដែលមជ្ឈមណ្ឌលសហប្រតិបត្តិការបារាំងបានផ្តួចផ្តើមបង្កើតមូលនិធិអាហារូបករណ៍ថ្មីនេះឡើង។

យន្តការនៃមូលនិធិអាហារូបករណ៍ត្រូវបានរៀបចំឡើង ដោយពឹងផ្អែកលើការទទួលខុសត្រូវរួមគ្នារវាងភាគីចំនួនបី៖

១. មជ្ឈមណ្ឌលសហប្រតិបត្តិការបារាំង ទទួលបន្ទុកលើផ្នែកសំខាន់នៃចំណាយសម្រាប់ការផ្លាស់ប្ដូរការសិក្សានៅបរទេស។
២. ស្ថានទូតបារាំងប្រចាំកម្ពុជា តាមរយៈកម្មវិធី France Excellence នៅតែបន្តផ្តល់ការគាំទ្រដល់និស្សិតទាំងពីររូប និងទទួលស្គាល់ពួកគេជាអ្នកទទួលអាហារូបករណ៍រដ្ឋាភិបាលបារាំង។

៣. ជាចុងក្រោយ ក្រុមអតីតនិស្សិតនៃ Filière Éco បានប្រើប្រាស់បណ្តាញទំនាក់ទំនងរបស់ខ្លួន ដើម្បីប្រមូលថវិកាបន្ថែម។

ទន្ទឹមនឹងនេះ និស្សិតទាំងពីររូបក៏បានប្តេជ្ញាចិត្តចូលរួមចំណែកផ្នែកហិរញ្ញវត្ថុទៅតាមលទ្ធភាពរបស់ខ្លួន បន្តការសិក្សាដោយយកចិត្តទុកដាក់ និងមានការទទួលខុសត្រូវ ស្របតាមគម្រោងវិជ្ជាជីវៈរបស់ខ្លួន។ នៅពេលត្រឡប់មកប្រទេសកម្ពុជាវិញ ពួកគេនឹងចូលរួមចំណែកជាមួយកម្មវិធីសិក្សានេះ តាមរយៈការគាំទ្រ និងណែនាំនិស្សិតជំនាន់ក្រោយៗ។ នេះហើយគឺជាទស្សនវិជ្ជាដ៏សំខាន់នៃកម្មវិធីអាហារូបករណ៍នេះ៖ មិនមែនជាការផ្តល់ជំនួយតែម្តងហើយបំភ្លេចចោលនោះទេ ប៉ុន្តែជាការទទួលខុសត្រូវរួមគ្នា ជាស្ពានដែលតភ្ជាប់រវាងនិស្សិត អតីតនិស្សិត សាស្ត្រាចារ្យ និងដៃគូនានារបស់យើង។


សូមជូនពរដល់និស្សិតឆ្នើមទាំង​ពីររូបឱ្យទទួល​បានជោគជ័យ​លើការសិក្សា​នៅប្រទេស​បារាំង និងសង្ឃឹមថា ដំណើរសិក្សារបស់ពួកគេនៅប្រទេសបារាំង នឹងផ្តល់ឱកាសឱ្យពួកគេទទួលបាននូវចំណេះដឹង និងជំនាញថ្មីៗ ហើយនៅពេលត្រឡប់មក​វិញ ពួកគេនឹងយកចំណេះដឹង ជំនាញ និងការប្តេជ្ញាចិត្តរបស់ខ្លួន មកចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ។

យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រាប់ការរួមចំណែកផ្នែកហិរញ្ញវត្ថុដ៏ថ្លៃថ្លារបស់ឯកឧត្តមដល់មូលនិធិអាហារូបករណ៍ និងជាពិសេសចំពោះ លោកស្រី TRAN Thi Anh-Dao តំណាងស្ថានទូតបារាំងប្រចាំកម្ពុជា សម្រាប់ការគាំទ្រដ៏មានតម្លៃ និងការប្តេជ្ញាចិត្តជាប្រចាំរបស់លោកស្រីចំពោះសាកលវិទ្យាល័យរបស់យើង។

យើងខ្ញុំក៏សូមថ្លែងអំណរគុណដល់ស.ភ.ន.វ.ស.​ និងថ្នាក់ដឹកនាំ ព្រមទាំងក្រុម
អតីតនិស្សិត Filière Éco ជាពិសេស ឯកឧត្តម ម៉ិញ បានកុសល ជាប្រធានក្រុមប្រឹក្សាភិបាល ឯកឧត្តម ហួត ពុំ ជាប្រធានក្រុមប្រឹក្សាផ្តល់យោបល់ និងលោក ឈាវ ណារ៉ាត នាយកប្រតិបត្តិនៃក្រុមអតីតនិស្សិត Filière Éco ព្រមទាំងសប្បុរសជនគ្រប់រូប សម្រាប់ការគាំទ្រ ផ្តួចផ្តើម និងរួមចំណែកឧបត្ថម្ភថវិកាដល់និស្សិតទាំងពីររូប។

Cérémonie de remise de bourses aux étudiants de la Filière Éco pour poursuivre leurs études de master en France

Le 17 août 2026, le Pôle de coopération française, en collaboration avec les alumni de la Filière Éco, a organisé une cérémonie de remise de bourses à deux diplômées du programme de licence en économie et gestion (Filière Éco, promotion 32), afin de contribuer au financement de leurs études de master pendant deux années en France.

Cette cérémonie significative s’est tenue en présence de Son Excellence Monsieur Say Samal, Vice-Premier ministre et ministre de l’Aménagement du territoire, de l’Urbanisme et de la Construction, de Son Excellence M. Luy Channa, Recteur de l’Université Royale de Droit et des Sciences Économiques (URDSE), Mme. TRAN Thi Anh-Dao, Attachée de coopération scientifique et universitaire a l’Ambassade de France au Cambodge, ainsi que des membres de la direction et du personnel de l’Université, et des responsables et membres des alumni de la Filière Éco.

Les deux bénéficiaires de la bourse sont :

  • Mme. Sorn Sreynin, admise en master de finance à l’Université Toulouse Capitole ;
  • Mme. Ngov Sodanet, admise en master d’économie du développement à l’Université Clermont Auvergne.

Face à la raréfaction, ces dernières années, des bourses historiquement proposées par l’Ambassade de France, le Pôle de coopération française a souhaité préserver une tradition ancrée depuis les origines de nos programmes : permettre à nos meilleurs diplômés de poursuivre un master en France.

C’est ce qui a conduit le Pôle de coopération française à initier ce nouveau fonds de bourses.

Comment fonctionne le cofinancement : le mécanisme mis en place repose sur une responsabilité partagée entre trois parties :

  1. Notre Pôle prend en charge le cœur du coût de la mobilité.
  2. L’Ambassade de France au Cambodge, à travers le programme France Excellence, continue d’accorder aux étudiantes le précieux statut de Boursière du Gouvernement Français.
  3. Et enfin, les alumni de la Filière Éco, qui ont mobilisé leur propre réseau pour lever des fonds complémentaires.

En contrepartie de ce soutien, les deux étudiantes se sont elles-mêmes engagées à contribuer financièrement selon leurs moyens, à poursuivre leurs études avec sérieux dans le cadre de leur projet professionnel, et, une fois de retour au Cambodge, à s’investir auprès du programme en accompagnant les futures promotions d’étudiants. C’est là, à bien des égards, la véritable philosophie de ce programme de bourses : non pas un don accordé une fois puis oublié, mais une responsabilité partagée — un pont construit entre les générations d’étudiants, d’alumni, d’enseignants et de nos partenaires.

Nous adressons nos meilleurs vœux de réussite aux deux étudiantes, en espérant que leur parcours académique en France leur permettra d’acquérir de nouvelles connaissances et compétences, et qu’elles reviendront ensuite mettre leur savoir et leur engagement au service du développement de leur pays.

Nous exprimons notre profonde gratitude à Son Excellence M. Say Samal, Vice-Premier ministre et ministre de l’Aménagement du territoire, de l’Urbanisme et de la Construction, pour sa généreuse contribution financière au fonds de bourses, et en particulier à Mme TRAN Thi Anh-Dao, Attachée de coopération scientifique et universitaire a l’Ambassade de France au Cambodge, pour son soutien précieux et son engagement constant auprès de notre université. Nous remercions également l’URDSE et sa direction, ainsi que les alumni de la Filière Éco et leurs responsables — S.E. MING Bankosal, Président du Conseil d’administration, S.E. HUOT Pum, Président du Conseil consultatif, et M. CHHEAV Narath, Directeur exécutif — pour leur soutien et leur engagement en faveur des deux étudiantes.

Cette initiative témoigne d’un engagement généreux et d’une forte volonté de contribuer à la promotion de l’éducation et au développement des ressources humaines au Cambodge. Offrir aux jeunes la possibilité d’étudier et de développer leurs compétences à l’étranger ne constitue pas seulement un soutien à leur avenir ; il s’agit également d’un investissement précieux dans le capital intellectuel de la nation.