កម្មវិធីចែករំលែកបទពិសោធន៍ Alumni Talk លើកទីពីរ បានប្រព្រឹត្តទៅក្រោមប្រធានបទ «អតីតនិស្សិត៖ ពីរជំនាញផ្សេងគ្នាក្នុងស្ថាប័នតែមួយ» នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ទី២៧ ខែវិច្ឆិកានេះ ដែលមានការចែករំលែកពីសំណាក់អតីតនិស្សិតចំនួនពីររូបគឺ លោក មាស សុវណ្ណ អ្នកប្រឹក្សាច្បាប់នៅក្រុមហ៊ុន RMA និងជាអតីតនិស្សិតថ្នាក់ពិសេសនីតិសាស្ត្រ ជំនាន់ទី12 និងអ្នកស្រី អាំង លាងមុយ អ្នកគ្រប់គ្រងផ្នែកលក់នៅក្រុមហ៊ុន RMA និងជាអតីតនិស្សិតថ្នាក់ពិសេស សេដ្ឋកិច្ច និងគ្រប់គ្រង ជំនាន់ BBA15។
ជាផ្នែកមួយនៃកម្មវិធីអប់រំដែលគាំទ្រដោយ Auf Cambodge និង Fonds Equipe France (FEF) នៃស្ថានទូតបារាំងប្រចាំប្រទេសកម្ពុជា កម្មវិធីចែករំលែកនេះធ្វើឡើងក្នុងគោលបំណងឱ្យនិស្សិតឈ្វេងយល់ឱ្យកាន់តែស៊ីជម្រៅអំពីការត្រៀមខ្លួនក្នុងវិស័យការងារ។
ការចែករំលែកនេះចាប់ផ្តើមដោយផ្សាភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងអតីតនិស្សិត និងនិស្សិតដែលក្នុងនោះដែលមានការចែករំលែកបទពិសោធន៍ជោគជ័យលើការដាក់អាហារូបករណ៍សិក្សានៅប្រទេសបារាំង រួមទាំងបទពិសោធន៍សិក្សា និងការរស់នៅប្រទេសបារាំងពីសំណាក់វាគ្មិនកិត្តិយសទាំងពីររូប។ លោក មាស សុវណ្ណ បានចែករំលែកបទពិសោធន៍ពីការសិក្សាបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកច្បាប់អន្តរជាតិនៅ Paris-Panthéon Sorbonne (ប្រទេសបារាំង) និងអ្នកស្រី អាំង លាងមុយបានចែករំលែកពាក់ព័ន្ធនឹងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រង (Master International en Management) នៅ Audencia Business School (ប្រទេសបារាំង)។
បន្ទាប់មក លោក អ៊ីម សារុន អ្នកគ្រប់គ្រងធនធានមនុស្ស RMA Cambodia បានធ្វើបទបង្ហាញណែនាំពី RMA Cambodia។ RMA Cambodia គឺជាស្ថាប័នមួយដែលចូលរួមសំខាន់ក្នុងសេដ្ឋកិច្ចកម្ពុជា ដែលផ្តល់សេវាកម្មក្នុងវិស័យ រថយន្ត ឧបករណ៍ធ្ងន់ កសិកម្ម ការដឹកជញ្ជូន សេវាកម្មហិរញ្ញវត្ថុ និងជួល និងបានរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍប្រទេស។
ផ្នែកទីពីរនៃកម្មវិធីបានផ្តោតលើបទពិសោធន៍ការងាររបស់អតីតនិស្សិតដែលធ្វើការនៅ RMA និងឱកាសសម្រាប់ការហាត់ការ និងឱកាសការងារសម្រាប់និស្សិត ដែលអាចឱ្យពួកគេច្បាស់ពីឱកាសវិជ្ជាជីវៈដែលអាចទទួលបាន ដើម្បីអភិវឌ្ឍជំនាញ និងទទួលបទពិសោធន៍ដែលជាគុណតម្លៃដ៏ល្អ សម្រាប់និស្សិតក្រោយបញ្ចប់ថ្នាក់ឧត្តមសិក្សា។
យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក មាស សុវណ្ណ និងអ្នកស្រី អាំង លាងមុយ សម្រាប់ការចំណាយពេលដ៏មានតម្លៃ ចូលរួមចែករំលែកបទពិសោធន៍ល្អៗជូនដល់និស្សិត និងអ្នកចូលរួមទាំងអស់ និងសូមអរគុណដល់ Agence Universitaire de la Francophonie (AUF – Cambodge) និង Fonds Equipe France (FEF) នៃស្ថានទូតបារាំងប្រចាំប្រទេសកម្ពុជាសម្រាប់ការគាំទ្រ កម្មវិធីនេះ។
Le deuxième Alumni Talk, organisé le jeudi matin 27 novembre, s’est déroulé sous le thème « Alumni : Deux spécialités pour la même entreprise ». Deux anciens étudiants ont partagé leur parcours : M. Meas Sovan, conseiller juridique chez RMA et ancien étudiant de la filière spéciale de droit, promotion 12, et Mme Aing Leangmuy, directrice commerciale chez RMA et ancienne étudiante de la promotion BBA15 de la filière spéciale en économie et gestion.
Dans le cadre d’un programme éducatif soutenu par l’AUF Cambodge et le Fonds Équipe France (FEF) de l’Ambassade de France au Cambodge, cette session a été organisée pour permettre aux étudiants de mieux appréhender la préparation à leur future carrière.
Cette session a débuté par le renforcement des liens entre anciens et actuels étudiants, avec le partage d’expériences réussies concernant l’obtention de bourses d’études en France, ainsi que des témoignages sur les études et la vie en France de la part des deux intervenants. À cette occasion, M. Meas Sovan a notamment partagé son expérience d’un Master en Droit International à Paris-Panthéon Sorbonne, et Mme Aing Leangmuy celle de son Master International en Management à Audencia Business School.
Ensuite, M. Im Sarun, Human Resources Manager de RMA Cambodia, a fait un bref overview de RMA Cambodia. RMA Cambodia est un acteur majeur de l’économie cambodgienne, reconnu pour fournir des solutions complètes; automobile, équipements lourds, agriculture, logistique, services financiers et location; et pour son appui constant au développement du pays.
La deuxième partie de la session était focalisée sur l’expérience professionnelle des alumni à RMA et des opportunités de stages et d’emplois pour les étudiants, permettant ainsi de mieux cerner les opportunités professionnelles à saisir pour développer leurs compétences et acquérir une expérience précieuse après l’obtention de leur diplôme.
Nous exprimons notre profonde gratitude à M. Meas Sovan et à Mme Aing Leangmuy pour le temps précieux consacré à partager leurs expériences enrichissantes avec les étudiants et tous les participants, ainsi qu’à l’Agence Universitaire de la Francophonie (AUF – Cambodge) et au Fonds Équipe France (FEF) Ambassade de France au Cambodge pour leur soutien à cet événement.













ភាសាខ្មែរ
