Category Archives: ព័ត៌មាន និងសកម្មភាព

ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នីតិសាស្ត្រ ជំនាញនីតិភូមិបាល និងបេតិកភណ្ឌ ចាប់បើកទទួលពាក្យសម្រាប់ឆ្នាំសិក្សា២០២២-២០២៣

ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អន្តរជាតិនីតិភូមិបាល និងបេតិកភណ្ឌ (សៅរ៍-អាទិត្យ) តើអ្នកចង់ក្លាយជាអ្នកជំនាញក្នុងវិស័យអចលនទ្រព្យដែរឬទេ? តើប្អូនៗនិស្សិតច្បាប់មានបំណងតម្រង់ឯកទេសរបស់ខ្លួនទៅក្នុងវិស័យគ្រប់គ្រងអចលនទ្រព្យ សំណង់ និងបេតិកភណ្ឌដែរឬទេ? នៅក្នុងឆ្នាំសិក្សាថ្មី ២០២២-២០២៤ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អន្តរជាតិ នីតិភូមិបាល និងបេតិកភណ្ឌប្រកាសជ្រើសរើសនិស្សិតដើម្បីសិក្សាសម្រាប់ជំនាន់ទី១៦ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងសាកលវិទ្យាល័យហ្សង់-មូឡាំង លីយ៉ុង៣ នៃសាធារណរដ្ឋបារាំង។ ផុតកំណត់ទទួលពាក្យ: ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖ [email protected] 093 737 887 (telegram/Smart) គេហទំព័រ: www.ddprule.org ចុះឈ្មោះតាមអនឡាញ: https://ddprule.org/registration-form-mlplaw2022/

សិក្ខាសាលា(Webinar) លើច្បាប់សន្តិសុខ Cyber Security ដែលរៀបចំដោយសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៧ ខែមេសា វេលាម៉ោង ១០ព្រឹក សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នឹងរៀបចំសិក្ខាសាលាដែលនឹងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីសន្តិសុខតាមអ៊ីនធឺណិតថ្មីជាមួយ លោក អ៊ូ ផាន់ណារិទ្ធ ប្រធានផ្នែកសន្តិសុខ ICT នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាសាស្ត្រាចារ្យផ្នែកសន្តិសុខតាមអ៊ីនធឺណិត ក្នុងកម្មវិធីមេអន្តរជាតិផ្នែកច្បាប់សាធារណៈអន្តរជាតិ ដែលរៀបចំរួមគ្នារវាងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចនិង សាកលវិទ្យាល័យ Paris 8។ ចូលរួមជាមួយពួកយើងនៅថ្ងៃព្រហស្បតិ៍ ១០ព្រឹកនេះ។

ឯកឧត្តមបណ្ឌិត សុក ស៊ីផាន់ណា ចុះទស្សនកិច្ចនិងបរិច្ចាគសៀវភៅជូនសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច

នៅព្រឹកថ្ងៃទី១៦ ខែមីនា ឯកឧត្តមបណ្ឌិត សុក ស៊ីផាន់ណា បានអញ្ជើញទៅទស្សនកិច្ច មកកាន់សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដើម្បីប្រគល់សៀវភៅយ៉ាងច្រើនដល់ដេប៉ាតឹម៉ង់ច្បាប់ប្រចាំសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច រួមទាំងឯកសារសំខាន់ៗទាក់ទងនឹងច្បាប់ធុរកិច្ចនៅកម្ពុជាផងដែរ។ ឯកឧត្តមត្រូវបានទទួលស្វាគមន៍យ៉ាងរាក់ទាក់ ពីសំណាក់ លោក ប៊ុន រស្មី សាកលវិទ្យាធិការរង និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម បណ្ឌិត លុយ ចណ្ណា សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។ លោក ប៊ុន រស្មីបានថ្លែងអំណរគុណដល់ឯកឧត្តម សុក ស៊ីផាន់ណា ចំពោះការបរិច្ចាគសៀវភៅនេះគឺពិតជារួមចំណែកក្នុងការពង្រឹងការអប់រំផ្នែកច្បាប់នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។ សៀវភៅនេះនឹងត្រូវបានផ្តល់ជូននិស្សិតរបស់យើងនៅបណ្ណាល័យ ក៏ដូចជានៅមជ្ឈមណ្ឌលសហប្រតិបត្តិការបារាំងផងដែរ។ ឯកឧត្តមបណ្ឌិត សុក ស៊ីផាន់ណា គឺជាម្ចាស់ជំនួយក្នុងកម្មវិធីអនុបណ្ឌិតប្រតិបត្តិសញ្ញាប័ត្រពីរផ្នែកច្បាប់ធុរកិច្ចអន្តរជាតិ ដែលរៀបចំរួមគ្នាជាមួយ សាកលវិទ្យាល័យ ULB តាំងពីឆ្នាំ ២០១៥ ហើយបានក្លាយជាអ្នកគាំទ្រដ៏មានតម្លៃនៃកម្មវិធីរបស់យើង។ សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះការបរិច្ចាគ និងទន្ទឹងរង់ចាំស្វាគមន៍ ឯកឧត្តម នាពេលខាងមុខ។

ស្តាប់កញ្ញា Rathida Lim និស្សិតអនុបណ្ឌិតផ្នែកច្បាប់ពាណិជ្ជកម្មអន្តរជាតិនៅ សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្រ្តសេដ្ឋកិច្ច សហការជាមួយសាកលវិទ្យាល័យ ULB ក្នុងការចែករំលែកទស្សនៈរបស់គាត់អំពីកម្មវិធីរបស់យើង

សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ចុះអនុសារណៈយោគយល់ជាមួយ សមាគមសាលាត្រាជូ

សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច មានសេចក្តីសោមនស្សរីករាយសូមជម្រាបជូនដំណឹងថា នៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ សាកលវិទ្យាល័យបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ជាមួយសមាគមសាលាត្រាជូ ដែលបេសកកម្មរបស់ពួកយើងគឺការជួយសម្រួលដល់ការអប់រំផ្នែកច្បាប់សម្រាប់ប្រជាជនកម្ពុជា។ អនុស្សរណៈយោគយល់នេះ នឹងអនុញ្ញាតឱ្យ សាកលវិទ្យាល័យ និងសមាគម អាចធ្វើការសម្របសម្រួលលើសកម្មភាពស្រាវជ្រាវនានារបស់ពួកយើងក្នុងវិស័យសិក្សាច្បាប់ ជាពិសេសគឺការរៀបចំរួមគ្នានៃការបង្រៀនជាសាធារណៈ ការធ្វើសន្និសីទប្រចាំឆ្នាំ និងការស្រាវជ្រាវ/ការបោះពុម្ពរួមគ្នា លើឯកសារពាក់ព័ន្ធនឹងអ្នកច្បាប់ពីភាគីទាំងពីរ។ ភាពជាដៃគូថ្មីនេះពង្រឹងចំណងការងារដ៏រឹងមាំនៃដៃគូសហប្រតិបត្តិការ ជាមួយសាកលវិទ្យាល័យក្នុងការធ្វើការជាមួយដៃគូសហការ ដើម្បីបង្កើនគុណភាពនៃកម្មវិធីសិក្សា និងការចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សង្គមកម្ពុជា។