សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ចុះអនុសារណៈយោគយល់ជាមួយ សមាគមសាលាត្រាជូ

សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច មានសេចក្តីសោមនស្សរីករាយសូមជម្រាបជូនដំណឹងថា នៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ សាកលវិទ្យាល័យបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ជាមួយសមាគមសាលាត្រាជូ ដែលបេសកកម្មរបស់ពួកយើងគឺការជួយសម្រួលដល់ការអប់រំផ្នែកច្បាប់សម្រាប់ប្រជាជនកម្ពុជា។

អនុស្សរណៈយោគយល់នេះ នឹងអនុញ្ញាតឱ្យ សាកលវិទ្យាល័យ និងសមាគម អាចធ្វើការសម្របសម្រួលលើសកម្មភាពស្រាវជ្រាវនានារបស់ពួកយើងក្នុងវិស័យសិក្សាច្បាប់ ជាពិសេសគឺការរៀបចំរួមគ្នានៃការបង្រៀនជាសាធារណៈ ការធ្វើសន្និសីទប្រចាំឆ្នាំ និងការស្រាវជ្រាវ/ការបោះពុម្ពរួមគ្នា លើឯកសារពាក់ព័ន្ធនឹងអ្នកច្បាប់ពីភាគីទាំងពីរ។

ភាពជាដៃគូថ្មីនេះពង្រឹងចំណងការងារដ៏រឹងមាំនៃដៃគូសហប្រតិបត្តិការ ជាមួយសាកលវិទ្យាល័យក្នុងការធ្វើការជាមួយដៃគូសហការ ដើម្បីបង្កើនគុណភាពនៃកម្មវិធីសិក្សា និងការចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សង្គមកម្ពុជា។